ចង់ឲ្យការងារមានប្រសិទ្ធភាពជាងមុនត្រូវធ្វើឲ្យខ្លួនឯងខ្លាំងជាងមុនសិន - jut

Breaking

Post Top Ad

Post Top Ad


 http://www.qualitybizconsulting.com/


ចង់ឲ្យការងារមានប្រសិទ្ធភាពជាងមុនត្រូវធ្វើឲ្យខ្លួនឯងខ្លាំងជាងមុនសិន

ភ្នំពេញ៖ តាមរយៈបទពិសោធក្នុងអាជីវកម្មជិត៦ឆ្នាំចំពោះការចេញរកស៊ីលោកសំកុសល ស្ថាបនិក Business-Cambodia បានសង្កេតឃើញថាអាជីវកម្មមួយមិនសូវរីកលូតលាស់ទៅមុខ ព្រោះតែថ្នាក់ដឹកនាំ និងបុគ្គលិកប្រឹងប្រែងតែលើការងារតែភ្លេចប្រឹងបង្កើតប្រសិទ្ធភាពលើ ចំណេះ និងជំនាញផ្ទាល់ខ្លួនដែលបានបង្ករឲ្យការងារក្នុងស្ថាប័នទាំងមូលដំណើរទៅមុខមិនបានល្អ ។

លោក កុសល តែងតែ លើក ឡើង ពីចំណុច ក្ដៅ ដែលថ្នាក់ ដឹកនាំ និង បុគ្គលិក នៅ តាម ក្រុម ហ៊ុន ស្ថាប័ន មួយ ចំនួន កំពុងភ្លេច នេះ ទៅកាន់បុគ្គលោក និង សិស្ស របស់ ពួកគាត់ ដើម្បី រម្លឹក ដល់ ដំណើរ ការ ងារ ទាំង មូល នៅ ក្នុង ក្រុមហ៊ុន ខណៈដែលថ្នាក់ដឹកនាំ និង បុគ្គលិកខ្លះ អង្គុយ ឆ្ងល់ថា ហេតុអ្វី បាន ជា ដំណើរការ ងារ ក្នុង ស្ថាប័ន មិន សូវ មាន ប្រសិទ្ធសោះ ពីមួយថ្ងៃទៅមួយថ្ងៃ មួយ ឆ្នាំទៅមួយឆ្នាំ នៅតែដដែល ។
ការ វិវត្ដន៍នៃ បច្ចេកវិទ្យា របកគំហើញថ្មីៗ ក្នុង យុគសម័យ សកលភាវូបណីយកម្មនេះ តម្រូវ ឲ្យ មនុស្ស ត្រូវ ប្រឹងប្រែង សិក្សារៀនសូត្រ បន្ថែមជារៀងរាល់ថ្ងៃ ដើម្បីដើរទាន់សម័យកាល ។
លោក កុសល បាន ប្រាប់ ទៅកាន់ បុគ្គលិក ក្នុង ក្រុមហ៊ុន របស់ លោក ថា «កុំ ឆ្ងល់ បើ ការងារ យើងគ្នាន អ្វី កែប្រែ ត្រូវ ឆ្ងល់ថា តែយើង បាន កែប្រែខ្លួនឯងដែរទេ? បើ យើង មិនបាន ដុះខាត់ ខ្លួន ឯង តាមរយៈ ការសិក្សា ការ អាន និង រៀនសូត្រពី មនុស្ស ពូកែៗ នៅជុំវិញខ្លួនទេ យើង នឹង គ្មានថ្ងៃ ផ្លាស់ ប្ដូរ អ្វីឡើយ ហើយ ការងារ យើង ក៏ មិន ទៅមុខដែរ »។
លោក បាន ផ្ដាំ ទៅកាន់ បុគ្គលិកលោក ទៀតថា «កុំ ភ្លេច ត្រូវ សំលៀង ខ្លួនឯងជាប្រចាំ តាមរយៈការអាន និង ជួបជាមួយ មនុស្ស ពូកែៗនៅក្នុង សង្គម» ។
ព្រោះ តែចង់ ប្រាប់ ពី មូលហេតុ ដែល ភ្លេច បង្កើន ប្រសិទ្ធភាព ខ្លួនឯង ធ្វើឲ្យ អាជីវម្ម មិន អាច ដំណើរ ការ ទៅ មុខ បាន នេះ លោក កុសល បាន ចំណាយពេល ជាច្រើន ដើម្បី សរសេរសៀវភៅ ១ក្បាល អំពី បទ និង ដំណើរការ ងារ ដែល លោក បាន ជួប ផ្ទាល់ ក្នុង អាជីវកម្ម ជាច្រើនឆ្នាំ ចែករំលែក ដល់យុវជនជំ នាន់ ក្រោយ ឲ្យ ដឹង មុន ពេល ចេញរកស៊ី ឬធ្វើ ការងារ អ្វីមួយ។
តាមរយៈ សៀវភៅ «ចង់ពូកែរកស៊ី ត្រូវ ចេះសំលៀង ពូថៅ» របស់ លោក មហាជនជាច្រើន នៅក្នុង ប្រទេស កម្ពុជា និង នៅក្រៅ ប្រទេស បាន រៀនសូត្រពីបទពិសោធន៍របស់លោក និង បាន អរគុណ លោក ដែល ហ៊ាន ចែករំលែក បទពិសោធន៍ បរាជ័យ ទៅកាន់ អ្នកដទៃបែបនេះ ។
ទោះជាយ៉ាងណា លោក សំ កុសល បាន ប្រាប់ ទៅកាន់ សហការី របស់លោក ថា បើ ចង់ ចេញ រក ស៊ី ហើយ មាន គេ អរគុណយើងច្រើន ត្រូវ ស្វែង រកក្ដី ស្រមៃរបស់ខ្លួនឯងឲ្យឃើញ ថា ចង់រកស៊ីអ្វី ហើយ ជារបរ ដែល ស៊ីមិនចេះ អស់ មានគេអរគុណច្រើន ៕

No comments:

Post a Comment

Post Top Ad


 http://www.qualitybizconsulting.com/