CEO ថ្មីរបស់ Ford នឹងដឹកនាំក្រុមហ៊ុន ឆ្ពោះទៅកាន់យុគសម័យ រថយន្តបើកបរស្វ័យប្រវត្តិ - jut

Breaking

Post Top Ad

Post Top Ad


 http://www.qualitybizconsulting.com/


CEO ថ្មីរបស់ Ford នឹងដឹកនាំក្រុមហ៊ុន ឆ្ពោះទៅកាន់យុគសម័យ រថយន្តបើកបរស្វ័យប្រវត្តិ

កាលពីថ្ងៃទី ២២ ខែ ឧសភានេះ ក្រុមហ៊ុនផលិតរថយន្ត Ford របស់អាមេរិក បានធ្វើការរុះរើ នាយកប្រតិបត្តិរបស់ខ្លួន ដោយ​បានដាក់ លោក Jim Hackett ឲ្យធ្វើជា នាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន ជំនួស លោក Mark Field វិញម្ដង។

លោក Jim Hackett ដែលជា នាយកប្រតិបត្តិថ្មី របស់ Fordនេះ ពីមុនគឺជា ប្រធានក្រុមហ៊ុន Ford Smart Mobility ដែលជា​ក្រុមហ៊ុន ជំនាញខាងស្វែងរកបច្ចេកវិទ្យាថ្មីៗសម្រាប់ការវិវត្តន៍នៃ បច្ចេកវិទ្យាថ្មីជាពិសេសបច្ចេកវិទ្យាឡានបើកបរស្វ័យប្រវត្តិ ហើយក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ក្រុមហ៊ុន Ford ផងដែរ។
ដោយធ្លាប់កាន់ក្រុមហ៊ុនខាង​ អភិវឌ្ឍន បច្ចេកវិទ្យាថ្មីនៃការវិវត្តិនៃ រថយន្ត នាយកប្រតិបត្តទើបចូលកាន់តំណែងវ័យ ៦២ ឆ្នាំរូបនេះ បាន ប្ដេជ្ញាថា នឹងដឹកក្រុមហ៊ុន Ford ឲ្យបានល្អ ក្លាយជាក្រុមហ៊ុន​ រថយន្តលំដាប់កំពូលក្នុងពិភពលោក ជាពិសេសនោះគឺ លោកនឹងដឹកនាំក្រុមហ៊ុនឆ្ពោះទៅកាន់ ក្រុមហ៊ុនដែលផលិតរថយន្តបើកបរស្វ័យប្រវត្តិឲ្យបានច្រើន។
លោក បានលើកឡើងថា លោកពិតជាសប្បាយចិត្តណាស់ក្នុងការដឹកនាំកិច្ចការជំនួញផ្នែក រថយន្ត ហើយលោកក៏ បានសង្កតធ្ងន់ថា វិស័យដឹកជញ្ជូននាពេលបច្ចុប្បន្ននេះ គឺមកដល់ចំណុចមួយដែលត្រូវធ្វើការផ្លាស់ប្ដូរជាច្រើន ហើយក្នុងនាមរូបលោកដែលជា នាយកប្តតិបត្តិ ថ្មីរបស់ Ford នឹងមានតួនាទីក្នុងការផ្លាស់ប្ដូរវិស័យនេះ។
នាយកប្រតិបត្តិថ្មីរូបនេះបាននឹងកំពុង ធ្វើការអភិវឌ្ឍន៍​ លើបច្ចេកវិទ្យារថយន្តបើបរស្វ័យប្រវត្តិ សម្រាប់ទីផ្សារអតិថិជន។ លោកបានឲ្យដឹងថា ក្រុមហ៊ុន Ford បានធ្វើពិសោធន៍ ជាមួយក្រុម pilot ទាក់ទងនឹងការព្យាករណ៍កន្លែងចុះចត។ ជាមួយគ្នានេះដែរ លោក​ Jim Hackett បានធ្វើការជាមួយ IBM លើកម្មវិធីវិភាគទិន្នន័យ ដើម្បីជួយ បង្កើនការយលដឹងពីបច្ចេកវិទ្យារថយ្តបើកបរស្វ័យប្រវត្តិ៕

No comments:

Post a Comment

Post Top Ad


 http://www.qualitybizconsulting.com/