Bill Gates ដឹកនាំក្រុមការងារយ៉ាងណាទើបធ្វើឲ្យ Microsoft ក្លាយជាក្រុមហ៊ុនលំដាប់ពិភពលោក? - jut

Breaking

Post Top Ad

Post Top Ad


 http://www.qualitybizconsulting.com/


Bill Gates ដឹកនាំក្រុមការងារយ៉ាងណាទើបធ្វើឲ្យ Microsoft ក្លាយជាក្រុមហ៊ុនលំដាប់ពិភពលោក?

Bill Gates ស្ថាបនិកក្រុមហ៊ុន Microsoft និងជាអ្នកវិនិយោគមួយរូបនៅសហរដ្ឋអាមេរិចដែលត្រូវទទួលស្គាល់ថា​មហាសេដ្ឋីលំដាប់ពីភពលោកម្នាក់ផងដែរ។ ដូច្នោះតើគាត់ដឹកនាំក្រុមហ៊ុនយ៉ាងណាទើបធ្វើឲ្យ Microsoft ក្លាយជាក្រុមហ៊ុនលំដាប់ពិភពលោក? លោក Bill Gates ត្រូវបានចាត់ទុកថាជាមនុស្សម្នាក់ដែលមានសមត្ថភាពដឹកនាំអាជីវកម្មខ្ពស់ក្នុងចំណោមមនុស្ស១០អ្នកផ្សេងទៀត។ គិតពីពេលចាប់ផ្តើមរហូតដល់គាត់ចូលនិវត្តន៍ គាត់ត្រូវបានទទួលស្គាល់ថាជាអ្នកដឹងនាំដែលដឹកនាំបានល្អ និងលើកទឹកចិត្តបុគ្គលិកដែលមានគំនិតកែច្នៃ ហើយក៏ជាមនុស្សដែលទទួលស្គាល់សមិទ្ធផលរបស់ក្រុមការងារជានិច្ច។
លោក Bill Gates តែងតែលើកទឹកចិត្តបុគ្កលិកឲ្យរៀបរាប់និងរាយការណ៍ពីគំនិតរបស់ពួកគេ ហើយនៅក្នុងពេលប្រជុំម្តងៗគាត់តែងតែជាមនុស្សម្នាក់ដែលដឹងពីបញ្ហាប្រឈមរបស់ក្រុមហ៊ុនច្រើនជាងគេ ព្រមទាំងពូកែប៉ាន់ស្មានពីបញ្ហាដែលកើតឡើង។
ការដឹកនាំរបស់លោក Bill Gates មើលទៅហាក់ដូចជាផ្តាច់ការបន្តិច ប៉ុន្តែមិនមែនតឹងរឹងគ្រប់ពេលនោះទេ ព្រោះអ្នកដឹកនាំជាច្រើន រួមទាំងលោក Bill តែងតែមានតិចនិចដឹកនាំច្រើនផ្សេងៗគ្នា ដែលការដឹកនាំទាំងអស់នោះតែងប្រែប្រួលទៅតាមស្ថានការណ៍។ គ្រាន់តែតិចនិចនៃការដឹកនាំមួយមានការលេចធ្លោជាងគេ និងបានប្រើប្រាស់ស្ទើរគ្រាប់ពេល ។
វាហាក់ដូចជាមិនទំនងសោះ ដែលអាចដឹកនាំក្រុមហ៊ុនជោគជ័យ ទាំងដែលការដឹកនាំរបស់គាត់ដូចជាផ្តាច់ការបែបនេះ ដែលការដឹកនាំបែបនេះមិនផ្តល់អំណោយផលដល់ការគ្រប់គ្រង់បុគ្គលិកក្នុងការបង្កើតគំនិតថ្មីៗនោះទេ ។ ប៉ុន្តែការដឹកនាំរបៀបផ្តាច់ការរបស់គាត់ឃើញថា​ វាបានធ្វើឲ្យការគ្រប់គ្រង់របស់គាត់កាន់តែមានប្រសិទ្ធភាព ។ ក្នុងនោះផងដែរលោក Bill Gates ក៏បានសំណូមពរទៅកាន់អ្នកដឹកនាំជំនាន់ក្រោយ Steve Ballmer ឲ្យចំណាយពេលឲ្យបានច្រើនក្នុងការសិក្សាពីបុគ្គលិក។
ការដឹកនាំបែបនេះ ឃើញថាវាពិតជាមានប្រសិទ្ធភាពក្នុងស្ថានភាពអាសន្នណាមួយ ឬក្នុងកាលៈទេសៈមួយដែលទាមទារការសម្រេចចិត្តភ្លាមៗ ។ ហើយការដឹកនាំរបស់លោក Bill Gates ភាគច្រើនក៏បានមកពីការសម្រេចចិត្តលឿនផងដែរ។៕

No comments:

Post a Comment

Post Top Ad


 http://www.qualitybizconsulting.com/