យុវជនជំនាន់ក្រោយ ចង់ជោគជ័យការងារ និងរកស៊ី ត្រូវស្តាប់ដំបូន្មានសហគ្រិនជោគជ័យ២រូបនេះ - jut

Breaking

Post Top Ad

Post Top Ad


 http://www.qualitybizconsulting.com/


យុវជនជំនាន់ក្រោយ ចង់ជោគជ័យការងារ និងរកស៊ី ត្រូវស្តាប់ដំបូន្មានសហគ្រិនជោគជ័យ២រូបនេះ

យុវជនជំនាន់ក្រោយ ជាកម្លាំងដល់សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា លើគ្រប់វិស័យក្នុងសង្គម យុវជន ត្រូវតែជាធនធានកម្រ មានសមត្ថភាព ជំនាញ ចំណេះដឹងខ្ពស់ ទើបអាចជួយខ្លួនឯង និងសង្គមខ្លួនបាន ជួយសង្គមមានន័យថា អ្នកបានជួយខ្លួនឯង។ យុវជនអសមត្ថភាព គ្មានជំនាញច្បាស់លាស់ ធ្វើឲ្យគេមិនអាចបង្កើនសេដ្ឋកិច្ចខ្លួន ធ្វើឲ្យសេដ្ឋកិច្ចសង្គមធ្លាក់ចុះ បណ្តាឲ្យភាពក្រីក្រមានកំណើនខ្ពស់។ឧកញ៉ា គួច ម៉េងលី ធ្លាប់លើកឡើងថា «យុវជនត្រូវចាំឲ្យច្បាស់ សំលៀងឲ្យមុត ចាក់ឲ្យធ្លាយ វាយឲ្យបែក» ត្រូវរើសជំនាញដែលខ្លួនមានចំណង់ចំណូលចិត្តខ្ពស់ ចេញពីក្រអៅបេះដួង ធ្វើលើជំនាញនិង ដើរលើផ្លូវនេះ ដែលគ្មាននរណាធ្វើ យើងអាចធ្វើបាន។ បើយើងមានចំណង់ចំណូលចិត្តខ្ពស់ យើងនិងស្វែងយល់ ចង់ដឹង ចង់មើល ស្រាវជ្រាវ បូកទាំងការសិក្សានៅសាលាទៀត នោះនិងមានចំណេះដឹង។
«យុវជនត្រូវរៀនគ្មានថ្ងៃថយក្រោយ យកចំណេះដឹងជំនាញពិតប្រាកដ ហើផ្តើមចេញធ្វើការយកពិសោធន៍ធ្វើការឲ្យដូចក្រុមហ៊ុនខ្លួនឯង រហូតចេះច្បាស់មានឱកាសក្លាយជាអ្នកគ្រប់គ្រង ហើយអាចចេញរកស៊ីខ្លួនបាន ទើបអាចជោគជ័យទាំងអាជីវកម្ម និងការងារ» នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ា។
ឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ បានមានទស្សនៈសម្រាប់យុវជនថា«ធ្វើនូវអ្វីដែលគេ មិនអាចធ្វើបាន ទ្រាំអ្វីដែលគេមិនអាចទ្រាំបាន» ហើយត្រូវតែជ្រើសរើសជំនាញណាដែលខ្លួនស្រឡាញ់ពិតប្រាកដ ហើយកំពុងពេលសិក្សា ត្រូវតែឆ្លៀតពេលធ្វើការយកពិសោធន៍។ កុំធ្វើការ ដើម្បីតែប្រាក់ខែ ត្រូវធ្វើការងារដើម្បីយកពិសោធន៍ និងជំនាញ ហើយនៅពេលរៀនចប់យើងមានទាំងជំនាញ និងបទពិសោធន៍ច្បាស់ នោះភាពជោគជ័យនៃជីវិតការងារ និងរកស៊ីកាន់តែខ្ពស់មិនខាន។
ម្យ៉ាងវិញទៀត យុវជនត្រូវដឹងថា «បញ្ហា គ្រាន់តែជាបង្អែមរបស់បុគ្គលជោគជ័យ» ដូច្នេះយុវជនមិនត្រូវខ្លាចបញ្ហា ព្យាយាមរត់គេចនោះទេ ត្រូវតែខិតខំដោះស្រាយប្រកបដោយភាពច្នៃប្រឌិត ព្រោះបុគ្គលិកជោគជ័យ ជាមនុស្សពូកែដោះស្រាយបញ្ហា មិនមែនពូកែរត់គេច ឬទុកបញ្ហាចោលនោះទេ នេះបើតាមការបញ្ជាក់របស់លោកឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ៕

No comments:

Post a Comment

Post Top Ad


 http://www.qualitybizconsulting.com/