ជោគជ័យទាំងរកស៊ី និងធ្វើការងារ បើអ្នកអនុវត្តយុទ្ធសាស្ត្រ ៤ចំណុចនេះ - jut

Breaking

Post Top Ad

Post Top Ad

ជោគជ័យទាំងរកស៊ី និងធ្វើការងារ បើអ្នកអនុវត្តយុទ្ធសាស្ត្រ ៤ចំណុចនេះ


Untitled-1333


លោក សោម សម្បត្តិ ជានាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៌ជាតិ Cam-Paint ជាសហគ្រិន​ជោគជ័យ​មួយរូបនៅកម្ពុជា បានមានប្រសាសន៍ក្នុង វេទិកាបើកចំហ និយាយពីសហគ្រិនភាពថា របៀបគ្រប់គ្រងទូទៅមាន ៤ គោលសំខាន់ៗ។

27848899_572577706426691_707666786_n


 ១.រៀបចំផែនការ
ពេលណាយើងនិយាយពីផែនការយុទ្ធសាស្រ្តគឺមានន័យថា ការធ្វើផែនការយ៉ាងណាក៏ដោយគឺដើម្បីឈ្នះ។ ជាធម្មតាត្រូវមានគោលបំណង រយៈពេលវែង និងខ្លី រួចហើយទើបយើងរៀបចំយុទ្ធសាស្រ្ត ធ្វើបែបណាយកឈ្នះគេឲ្យបាន។  ក្រោយមកទៀត ទើបយើងគិតអំពីវិធីសាស្រ្ត ធ្វើដូចម្តេច  ហើយលំអិតវាបន្ថែមដើម្បីកុំឲ្យមានបញ្ហា ទើបយើងអាចទៅដល់គោលដៅបាន។
២.ការចាត់ចែង
និយាយពីការចាត់ចែង ទី១ យើងត្រូវចេះប្រើមនុស្ស នៅពេលដែលអ្នកប្រើមនុស្សត្រូវ អ្នកអាចនឹងចំណេញច្រើនបំផុតក្នុងក្រុមហ៊ុន តែបើប្រើមនុស្សមិនត្រឹមត្រូវទេ នឹងឈានទៅដល់ការបិទទ្វារ។  ទី២ ចេះប្រើរបស់  ប្រសិនបើអ្នកប្រើវាត្រូវអ្នកអាចចំណេញពី១ទៅ១០។  បន្ទាប់មកគឺយើងត្រូវចេះចាត់ចែងលុយកាក និងសម្ភារៈ ក្រោយមកវិធីសាស្រ្តក្នុងការធ្វើ។ អ្វីដែលសំខាន់បំផុតគឺពេលវេលា ព្រោះថាពេលវេលាគឺជាអាយុជីវិត គ្រប់អ្វីៗទាំងអស់គឺត្រូវបានវាស់ដោយពេលវេលា។
៣.ការដឹកនាំ
ជាទូទៅគ្រប់ស្ថាប័ន​ គ្រប់ក្រុមហ៊ុនទាំងឡាយ គឺត្រូវមានការដឹកនាំឲ្យបានល្អ។ ហើយក្នុងការដឹកនាំត្រូវមាន៣ចំណុចបន្ថែមទៀត។ ចំណុចទី១​ មនុស្សម្នាក់ចង់ធ្វើជាអ្នកដឹកនាំ មុនដំបូងត្រូវក៏សាងស្នាដៃជាមុនសិន។ បន្ទាប់មកទៀត ចំណុចទី២ ត្រូវគិតអំពីការឈ្នះៗ  កាលណាអ្នកគិតរកចំណុចឈ្នះមិនឃើញទេ អ្នកមិនអាចធ្វើឲ្យស្ថាប័នអាចរីកចម្រើនបានឡើយ។ ចំណុចទី ៣ ចក្ខុវិស័យ មនុស្សមានចក្ខុវិស័យ ជាមនុស្សមើលឃើញបានឆ្ងាយ ព្រោះថាអ្នកដែលគ្មានចក្ខុវិស័យគឺមើលមិនបានឆ្ងាយដូចគេទេ។
៤.ការត្រួតពិនិត្យ
ជាការពិតណាស់ គ្រប់ស្ថាប័នត្រូវតែមាន ការត្រួតពិនិត្យគ្រប់ទីកន្លែង ។ ប៉ុន្តែអ្វីដែលសំខាន់ជាងគេបំផុតនោះគឺ ការត្រួតពិនិត្យទៅខ្លួនឯង មនុស្សយើងដើម្បីត្រួតពិនិត្យខ្លួនឯងឲ្យមានប្រសិទ្ធភាពបំផុត គឺត្រូវរៀបចំជាប្រព័ន្ធ។ គ្រប់ស្ថានភាពទាំងអស់ត្រូវមាន ការត្រួតពិនិត្យ ដូចជាការគេង ការក្រោក  និងការនិយាយស្តីជាដើម នេះបើតាមលោក សោម សម្បត្តិ បានមានប្រសាសន៍៕

Post Top Ad