ឯកឧត្តមប៉ាន សូរស័ក្តិ បង្ហាញដំណោះស្រាយបញ្ហាទីផ្សារ និងតម្លៃដំឡូងមីនៅកម្ពុជា - jut

Breaking

Post Top Ad

Post Top Ad

ឯកឧត្តមប៉ាន សូរស័ក្តិ បង្ហាញដំណោះស្រាយបញ្ហាទីផ្សារ និងតម្លៃដំឡូងមីនៅកម្ពុជា


Untitled-1333


ដំណាំដំឡូមីនៅកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយ បានជួយបញ្ហាប្រឈមលើទីផ្សារ តម្លៃធ្លាក់ចុះខ្លាំង បង្ខំឲ្យកសិករខ្មែរមួយចំនួនធំបោះបង់ចោលដីទុកឲ្យទំនេរ។ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីចង្វាក់ផលិតកម្មម្សៅដំឡូងមី និងបញ្ហាប្រឈមនានា ដែលរាំងស្ទះដល់ការអភិវឌ្ឍចង្វាក់តម្លៃ និងការនាំចេញម្សៅដំឡូងមីកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យសហគ្រាសផលិតម្សៅដំឡូងមី សញ្ញាហង្សពីរ ស្ថិតនៅភូមិកៀនរូង សង្កាត់វិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។
26814892_1791558857523651_6014686366722390206_n

ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ លោក សុង ហេង បន្តពង្រឹងចង្វាក់ផលិតកម្មរបស់ខ្លួន និងបានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញ និងអភិវឌ្ឍឧស្សហកម្មដំឡូងមី តាមរយៈការចរចារស្វែងរកទីផ្សារថ្មីៗ, ការចងក្រងគោលនយោបាយដំឡូងមី, ការរៀបចំទិវាដំឡូងមីប្រចាំឆ្នាំ និងការអនុវត្តគម្រោងពង្រីក និងធ្វើពិពិធកម្មការនាំចេញរបស់កម្ពុជា ដំណាក់កាលទី ២ (CEDEP II) ព្រមទាំងគម្រោងជំរុញទីផ្សារខ្នាតតូច ដែលផ្តោតសំខាន់លើការពង្រឹងសមត្ថភាពប្រជាកសិករ និងការស្វែងទីផ្សារថ្មីៗសម្រាប់ផលិតផលកសិកម្ម រួមទាំងដំឡូងមីផងដែរ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការពិនិត្យមើលដំឡូងមីស្រស់ ដែលសហគ្រាសប្រមូលទិញពីប្រជាកសិករនៅក្នុងមូលដ្ឋាន និងតាមបណ្តាខេត្តនានា ព្រមទាំងទស្សនាខ្សែសង្វាក់ផលិតកម្មម្សៅដំឡូងមី តាំងពីដើមរហូតដល់ផលិតផលសម្រេច ក្រោមការបង្ហាញពីលោក សុង ហេង ប្រធានសហគ្រាសផលិតម្សៅដំឡូងមី សញ្ញាហង្សពីរ។
សូមបញ្ជាក់ថា កម្ពុជាគឺជាប្រទេសផលិតដំឡូងមីលំដាប់ទី៨ នៅលើពិភពលោក និងលំដាប់ទី៤ នៅក្នុងតំបន់។ ការនាំចេញផលិតផលដំឡូងមីរបស់កម្ពុជា (ដំឡូងមីស្រស់ ចំណិតដំឡូងមីក្រៀម និងម្សៅដំឡូងមី) បានកើនឡើងពី ០,២២លានតោន ក្នុងឆ្នាំ២០១២ ដល់ជាង ៣,៦លានតោន ក្នុងឆ្នាំ២០១៦។ គិតត្រឹមរយៈពេល ៩ខែដើមឆ្នាំ២០១៧ ការនាំចេញផលិតផលដំឡូងមីកម្ពុជា សម្រេចបានជាង ១,៨លានតោន៕

Post Top Ad