មនុស្សកើតមកគ្មានអ្នកណាអាចគេចផុតពីការដឹកនាំបានទេ យ៉ាងហោចណាស់ក៏ត្រូវដឹកនាំខ្លួនឯងដែរ ហើយការដឹកនាំអ្នកដទៃអ្នកណាក៏អាចធ្វើបានដែរ គ្រាន់តែខ្លះដឹកនាំក្រុមឲ្យរីកចម្រើន តែអ្នកខ្លះដឹកនាំក្រុមឲ្យដើរថយក្រោយទៅវិញ នេះមកពីពួកគេមិនទាន់ដឹងថាអ្វីជាគុណសម្បត្តិដែលអ្នកដឹកនាំពូកែត្រូវមាន ។
មហាសេដ្ឋី Richard Branson លើកឡើងថា អ្នកដឹកនាំពូកែជាមនុស្សដែលមានចក្ខុវិស័យវែងឆ្ងាយ មានគំនិតច្នៃប្រឌិតខ្ពស់ និងធ្វើខ្លួនជាមនុស្សសំខាន់ឲ្យគេត្រូវការ ។ អ្នកពូកែដឹកនាំ ពួកគេតែងតែជាមនុស្សដែលពូកែបណ្តាក់ទុន និងស្វែងរកផ្លូវថ្មីធ្វើឲ្យអាជីវកម្មមានការវិវឌ្ឍន៍និងរីកចម្រើន ។
ផ្ទុយមកវិញអ្នកដឹកនាំដែលអន់ ជាទូទៅពួកគេចូលចិត្តធ្វើទៅតាមនិន្នាការផ្លាស់ប្តូរ ធ្វើយ៉ាងណាឲ្យតែស្រួលនៅពេលបច្ចុប្បន្ន ហើយពួកគេចូលចិត្តសម្រាកមិនសូវខ្វល់រឿងការងារប៉ុន្មានទេ មិនយូរមិនឆាប់អាជីវកម្មនឹងដើរបកក្រោយដោយសារពួកគេគិតស្រួលៗឲ្យតែរួចខ្លួន ។
លោក Branson បន្ថែមថា ខណៈអ្នកដឹកនាំឆ្នើមអាចប្រឡូកក្នុងបញ្ហាធំ អ្នកដឹកនាំអន់បានត្រឹមតែធ្វើរឿងស្រួលៗប៉ុណ្ណោះ ។
មហសេដ្ឋីរូបនេះក៏ឲ្យដឹងថា មានអ្នកដឹកនាំជាច្រើនរួមទាំងរូបលោក ពិតជាពេញចិត្តប្រឈមនឹងបញ្ហាដែលកើតឡើង ហើយការដោះស្រាយបញ្ហាឲ្យទាន់ពេលវេលាជាលក្ខណៈសម្បត្តិខ្វះមិនបានរបស់អ្នកដឹកនាំដែលមានឥទ្ធិពល ។
ផ្នត់គំនិតអ្នកដឹកនាំពូកែមួយទៀតគឺ ការសម្របសម្រួលធ្វើយ៉ាងណាកុំឲ្យមានការខ្វែងគំនិតគ្នា វាជាចំណុចទាក់ទាញធ្វើឲ្យកូនក្រុមកាន់តែចូលចិត្តពួកគេ ។
ជាចុងក្រោយលោក Branson មានប្រសាសន៍ថា ដោះស្រាយបញ្ហាមិនបានជោគជ័យពេលវានៅតិចៗ ក៏ល្អជាមិនបានដោះស្រាយបញ្ហា ហើយបណ្តោយឲ្យវាកាន់តែធំ ។
No comments:
Post a Comment