កត្តាដ៏ធំ ដែលធ្វើឲ្យការចាប់ផ្ដើមអាជីវកម្មរបស់អ្នកបរាជ័យ - jut

Post Top Ad

Post Top Ad

កត្តាដ៏ធំ ដែលធ្វើឲ្យការចាប់ផ្ដើមអាជីវកម្មរបស់អ្នកបរាជ័យ


Untitled-1333


លោក ​Richaed Branson ប្រធានក្រុមហ៊ុន Virgin Atlantic គឺជាសហគ្រិន ដែលតែងតែផ្ដល់ដំបូន្មានល្អក៏ដូចជា ការជំរុញទឹកចិត្ត មនុស្សជាច្រើនឲ្យស្វែងរកភាពជោគជ័យដូចលោកដែរ។មហាសេដ្ឋីរូបននេះបានលើកឡើងថា ឆ្នាំ ២០១៧នេះគឺជាពេលវេលាល្អក្នុងការ ចាប់ផ្ដើមអាជីវកម្ម ដែលលោកអ្នកកំពុងតែសំឡឹងឃើញហើយ ចង់ចាប់ផផ្ដើមវាចាប់ពីពេលនេះ។
RB_speaking_2011-17624-1-768x512
តែយ៉ាងណាមិញ លោកបានលើកឡើងថា ប្រសិនបើលោកអ្នកចង់ផ្ដើមអាជីវកម្ម នោះលោកអ្នកត្រូវគិតគូពីផ្នែកហិរញ្ញវត្ថុ​ឲ្យបានច្បាស់លាស់​ជាមុនសិន ពោលគឺលោកអ្នកត្រូវហិរញ្ញវត្ថគ្រប់គ្រាន់។
លោកក៏បានសង្ក់តធ្ងន់ថា ភាពខ្វះខាត ឬ ភាពខ្សោយនៃចរន្តសាច់ប្រាក់(poor cash flow) គឺជាកត្តាធំបំផុតដែលធ្វើឲ្យការចាប់ផ្ដើមអាជីវកម្មរបស់អ្នកត្រូវដួលរលំ មិនអាចដបន្តដំណើរទៅមុខបាន។
បើតាមការសិក្សាពេលថ្មីនេះ បានឲ្យដឹងថា ប្រមាណជា ៨២ភាគរយនៃការចាប់ផផ្ដើមអាជីវកម្ម ត្រូវបរាជ័យដោយសារ ភាពខ្សោយនៃការគ្រប់គ្រងចរន្តសាច់ប្រាក់​។
លោក បានលើកឧទាហរណ៍ជាក់ស្ដែងកាលពីក្រុមហ៊ុនVirgin របស់លោកចាប់ដំណើរការដំបូង ក្រុមហ៊ុនរបស់លោកស្ទើរតែដួលរលំ ដោយសារតែជួបជាមួយចរន្តសាច់ប្រាក់នេះហើយ។ ដូច្នេះលោកក៏សម្រេចចិត្តលក់ Virgin Records ដែលជាផ្នែកមួយនៃ​ក្រុមហ៊ុន Virgin ដើម្បីឲ្យចរន្តសាច់ប្រាក់រស់ឡើងវិញ ហើយក្រុមហ៊ុនរបស់លោកក៏ជោគជ័យដល់សព្វថ្ងៃនេះ៕

Post Top Ad