មេរៀនបង្កើតគំនិតអាជីវកម្មដ៏មានសក្តានុពល ពីសហគ្រិនវ័យ១២ឆ្នាំ - jut

Breaking

Post Top Ad

Post Top Ad

មេរៀនបង្កើតគំនិតអាជីវកម្មដ៏មានសក្តានុពល ពីសហគ្រិនវ័យ១២ឆ្នាំ


Untitled-1333


កុមារី Mikaila Ulmer គឺជា CEO ម្នាក់ ដែលទើបតែមានអាយុ ១២ឆ្នាំប៉ុណ្ណោះ ហើយនាងបានចាប់ផ្តើមអាជីវកម្ម ផលិតទឹកឃ្មុំលាយជាមួយទឹកក្រូចច្របាច់ តាំងពីអាយុ ៧ឆ្នាំ រហូតមកដល់ពេលនេះ អាជីវកម្មនេះ បានធ្វើឲ្យកក្រើកនៅសហរដ្ឋអាមេរិកប្រមាណ ២០រដ្ឋ។​
Mikalia

Ulmer បានបង្ហើបពីចំណុចសំខាន់ៗចំនួន ៣ ដែលអ្នកគួរគិតពិចារណា ដើម្បីឲ្យអ្នកកើនមានគំនិតអាជីវកម្មផ្ទាល់ខ្លួនដូចជានាងដែរ។
១. បង្កើតអាជីវកម្មទៅតាមចំណងរបស់អ្នក
នៅពេលដែលអ្នកធ្វើអ្វីដែលអ្នកចូលចិត្ត នោះអ្នកនឹងធ្វើវាបានល្អ ងាយស្រួល មិនតាន់តឹងអារម្មណ៍ពេក និងមិនងាយបោះបង់ចោលឡើយ។ អាជីវកម្មរបស់អ្នកនឹងរឹតតែល្អប្រសើរថែមទៀត ប្រសិនបើអ្នកចេះអភិវឌ្ឃន៍ខ្លួនឯង និងអភិវឌ្ឍនអាជីវកម្មរបស់អ្នក។
២. កុំធ្វើអាជីវកម្មតែម្នាក់ឯង
មនុស្សភាគច្រើន ជាពិសេសសហគ្រិន ច្រើនគិតថា ពួកគាត់ចាំបាច់ត្រូវធ្វើការងារគ្រប់យ៉ាងដោយខ្លួនឯង ហើយនៅពេលដែលពួកគាត់ជួបប្រទះនឹងបញ្ហា ពួកគាត់មិនដែលសុំជំនួយពីនរណាម្នាក់ឡើយ។ អ្នកត្រូវគិតថា មនុស្សគ្រប់គ្នាដែលនៅជុំវិញអ្នក តែងតែចាំគាំទ្ររាល់បេសកម្មរបស់អ្នកគ្រប់ពេលវេលា បើអ្នកត្រូវការជំនួយ អ្នកត្រូវហ៊ានសុំឲ្យគេជួយ។
៣. គិតដូចជាកូនក្មេង
ប្រសិនបើអ្នកមានក្តីសុបិនធំ អ្នកត្រូវធ្វើខ្លួនឲ្យដូចជាកូនក្មេង គិតឲ្យងាយដូចកូនក្មេង ព្រោះថា នៅពេលដែលក្មេងម្នាក់មានក្តីសុបិន គេចង់ឲ្យសុបិននោះក្លាយជាការពិតភ្លាម ហើយពួកគេនឹងធ្វើអ្វីគ្រប់យ៉ាងណា ដើម្បីសម្រេចក្តីសុបិនរបស់ពួកគេ ដោយមិនខ្វាយខ្វល់ពីឧបសគ្គដែលកំពុងកើតមាន និងអាចកើតមាននៅចំពោះមុខឡើយ។
“សូមកុំព្យាយាមបង្កើតអាជីវកម្មណាដែលអ្នកមិនចូលចិត្ត ដោយសារតែប្រាក់ចំណូលច្រើនឲ្យសោះ។”
“ជោគជ័យកាន់តែឆាប់ បរាជ័យក៏ឆាប់ដែរ។ អ្នកនឹងនៅតែអាចទៅដល់គោលដៅ បើសិនជាអ្នកនៅតែបន្តដំណើរទៅមុខ។”

Post Top Ad